Wednesday, June 22, 2016

រឿងពិតដ៏កំសត់របស់ឈីងចាំង

រឿងពិតដ៏កំសត់របស់ឈីងចាំង ដែលអ្នកទស្សនាមិនធ្លាប់ដឹង

តុក្កតាឈីងចាំងជាតុក្កតាដែលល្បីមួយដោយសារតែវាជាតុក្កតាបែបកំប្លែង ប៉ុន្តែគ្មានអ្នកណាដឹងឡើយអំពីរឿងដែលគេសរសេរពីឈីងចាំងគឺជារឿងពិត។ វីដេអូតុក្កតាបែបកំប្លែងនេះត្រូវបានបង្កើតឡើងដោយលោក Yoshito Usui ហើយដែលរឿងនេះមានតួអង្គឈីងចាំង ប្អូនស្រី និងតួអង្គផ្សេងៗ៕

រូបពិតរបស់ មីសាអិ ណូហារ៉ា និង ស៊ីណូស៊ីកិ ណូហារ៉ា
រឿងពិតនេះបានកើតឡើងនៅក្នុងគ្រួសារអ្នកស្រី មីសាអិ ណូហារ៉ា (Misae Nohara) ដែលមីសាអិមានកូនពីរនាក់, កូនប្រុសឈ្មោះ ស៊ីណូស៊ីកិ ណូហារ៉ា ហៅឈីង ចាំង (Shinnosuke Nohara) កូនស្រីឈ្មោះហីម៉ាវ៉ារិ ណូហារ៉ា (Himawari Nohara) ហើយអ្នកស្រីបានបាត់បង់កូនទាំង២នេះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលនៅពេលនោះឈីងចាំងបានឃើញប្អូនស្រីរបស់វានៅលើផ្លូវ ស្រាប់តែមានរថយន្តមួយជិះតម្រង់មករកប្អូនស្រីរបស់ខ្លួន ដោយឃើញប្អូនស្រីរបស់វាមានគ្រោះថ្នាក់បែបនេះ ឈីងចាំងព្យាយាមជួយសង្គ្រោះប្អូនស្រីរបស់ខ្លួន។ តែជាអកុសលអ្វីៗមិនដូចជាការរំពឹងទុកឡើយ ឈីងចាំង និងប្អូនស្រីត្រូវឡានកិនស្លាប់ទាំង២អ្នកបងប្អូន។
បន្ទាប់ពីបាត់បង់កូនជាទីស្រឡាញទាំង២ អ្នកស្រី មីសាអិ ណូហារ៉ា បានសរសេររឿងពិតដែលកើតឡើងរវាងអ្នកស្រី នឹងកូនតាំងពីឈីងចាំងនៅតូចរហូតដល់ពពោះកូនស្រី រហូតដល់ពួកគេទាំង២ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែវគ្គដែលឈីងចាំងនិង ប្អូនស្រីស្លាប់នោះត្រូវបានគេលុបចោលទៅវិញដោយហេតុថា វានឹងអាចធ្វើអោយអ្នកទស្សនារន្ធត់ចិត្ត សោកសៅទើបគេសម្រេចលប់វគ្គនេះចោល៕

No comments:

Post a Comment